International Business Institute

for
Leadership International Program

ដល់ពេលដែលត្រូវអនុវត្តច្បាប់ អនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន មូលដ្ឋានផលិត និងចែកចាយចំណីអាហារ!


ដល់ពេលដែលត្រូវអនុវត្តច្បាប់ អនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន មូលដ្ឋានផលិត និងចែកចាយចំណីអាហារ! សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តអនាម័យចំណីអាហារ ដល់ប្រជាជនកម្ពុជា ក្នុងគោលបំណងការពារសុខភាពមនុស្ស និងធានាអានាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដោយអនុលោមតាមកម្រិតហានិភ័យ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងនៅក្នុងអាជីវកម្មចំណីអាហារ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវមកឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ ព្រោះបើចំណីអាហារគ្មានអនាម័យទេ វានិងនាំឲ្យប៉ះពាលដល់អាយុជីវិតរបស់ប្រជានជនកម្ពុជាយើងទាំងមូល ព្រមទាំងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា រៀបចំដោយ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអគ្គស្នងការនគរបាលជាតិ សមាគមអ្នកលក់ឱសថកម្ពុជា នារសៀល ថ្ងៃ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៩៕

 

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

Development Partners