International Business Institute

for
Leadership International Program

សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តអនាម័យចំណីអាហារ ដល់ប្រជាជនកម្ពុជា


សិក្ខាសាលាផ្សព្វផ្សាយ ការអនុវត្តអនាម័យចំណីអាហារ ដល់ប្រជាជនកម្ពុជា ក្នុងគោលបំណងការពារសុខភាពមនុស្ស និងធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ដោយអនុលោមតាមកម្រិតហានិភ័យ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងនៅក្នុងអាជីវកម្មចំណីអាហារ និងអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវមកឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ ព្រោះបើចំណីអាហារគ្មានអនាម័យទេ វានឹងនាំឲ្យប៉ះពាលដល់អាយុជីវិតរបស់ប្រជានជនកម្ពុជាយើងទាំងមូល ព្រមទាំងប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងី មានហេង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រៀបចំដោយ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអគ្គស្នងការនគរបាលជាតិ សហព័ន្ធវិនិយោគិនកម្ពុជា សហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩៕

 


  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

Development Partners